ព្រះសង្ឃ និងតាអាចារ្យ ដូនជីសីលវតីវត្តមង្គលវ័នទាំងអស់បានធ្វើពិធីសូត្រមន្ត និងស្រង់ទឹកប្រគេនព្រះភិក្ខុ សរ ឡាំ គង់នៅកុដិលេខ៤ ដែលព្រះអង្គកំពុងតែមានរោគាពាធប្រចាំកាយ ដើម្បីឱ្យព្រះអង្គឆាប់បានជាសះស្បើយ និងមានកម្លាំងកំហែងឡើយវិញ ដើម្បីបានគង់ជាទីសក្ការៈនៃភិក្ខុសាមណេរ និងពុទ្ធបរិស័ទទាំងឡាយ ហើយព្រះអង្គគឺជាព្រះថេរៈ និងជាសង្ឃចាស់ព្រឹទ្ធាចារ្យនៅក្នុងវត្តមង្គលវ័ន ហៅស្វាយដង្គុំ។