2/27/2015

ទិវាជាតិទីក្រុងស្អាត លើកទី៣ ២០១៥

























នៅថ្ងៃទី២៧ កុម្ភៈ ២០១៥នេះ គឺជាទិវាជាតិទីក្រុងស្អាត ហើយព្រះសង្ឃ សិស្សនិស្សិត តាអាចារ្យ ដូនជីសីលវតីទាំងវត្តមង្គលវ័ន ហៅស្វាយដង្គុំអស់បាន​រួមគ្នា​ដើម្បី​ធ្វើការបោស​សំអាត​នូវទីធ្លាវត្ត និងបរិវេណជុំវិញវត្តទាំងមូល ដើម្បីធ្វើ​ឱ្យបរិស្ថាននៅក្នុងវត្ត និងនៅជុំវិញវត្តមានសោភ័ណភាពស្អាតល្អសម្រាប់ជាទី​ជ្រះថ្លានៃពុទ្ធបរិស័ទ​ទាំងឡាយ។ ការដែលយើងទាំងអស់គ្នាចូលរួមចំណែកក្នុង​ការសំអាតបរិស្ថាន គឺមានន័យថា យើងបានចូលរួមចំណែកក្នុងការកសាង និង​អភិវឌ្ឍប្រទេសជាតិទាំងមូលផងដែរ។ គ្រប់ទីវត្តអារាម និងបូជនីយដ្ឋានស្អាត ធ្វើឱ្យទីក្រុង និងប្រទេសជាតិទាំងមូលមានសោភ័ណភាពស្រស់ល្អដោយសារតែ យើងទាំងអស់គ្នាចេះរួបរួមសាមគ្គី ចេះស្រឡាញ់រាប់អានគ្នាក្នុងនាមជាកូនខ្មែរ។

ពិធីបុណ្យសពព្រះភិក្ខុ ហិន្ទត្ថេរោ ហេង វុន ព្រះគ្រូសូធ្យឆ្វេងវត្តមង្គលវ័ន
















សកម្មភាពរបស់ព្រះសង្ឃ អាចារ្យ ដូនជី សិស្សនិស្សិត និងក្រុមគ្រួសារសាច់ញាតិ បងប្អូនកូនចៅចៅទូត ព្រមទាំងពុទ្ធបរិស័ទក្នុងពិធីបុណ្យព្រះសពរបស់ព្រះភិក្ខុ ហិន្ទត្ថេរោ ហេង វុន ព្រះគ្រូសូធ្យឆ្វេងវត្តមង្គលវ័ន ស្វាយដង្គុំ ដែលព្រះអង្គបាន ទទួលអនិច្ចធម្មកាលពីថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំមមី ឆស័កព.ស.២៥៥៨ ត្រូវនឹងថ្ងៃទី០៣ ខេកុម្ភៈ គ.ស.២០១៥ នៅវេលាម៉ោង ១១ៈ៣០នាទីព្រឹក ក្នុងព្រះជន្មាយុ ៨៥ ព្រះវស្សា ដោយព្រះរោគាពាធ។

ពិធីរាប់បាត្រឆ្លងពិធីបុណ្យមាឃបូជា ព.ស២៥៥៨-គ.ស.២០១៥














ពិធីរាប់បាត្រឆ្លងនៃពិធីបុណ្យមាឃបូជា គឺវត្តមង្គលវ័ន ហៅស្វាយដង្គុំ តែងតែ​ប្រារពធ្វើជារៀងរាល់ឆ្នាំ ដែលធ្វើនៅថ្ងៃ១រោច​។ ហើយពិធីរាប់បាត្រឆ្លងនេះ គឺវត្តមង្គលវ័នមានកិត្តិយស ដោយមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញ់រិទ្ធិ និងលោកជំទាវ ទេព រង្សី អញ្ជើញចូលរួមផង។ ពិធីរាប់បាត្រឆ្លង គឺបាននិមន្តព្រះសង្ឃចំនួន៨៥អង្គ ក្នុងការនិមន្តគោចរបិណ្ឌបាត្រជុំវិញព្រះវិហារ ដោយមានពុទ្ធបរិស័ទរងចាំដាក់បាត្រប្រគេន។