នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤នេះ ព្រះអង្គគ្រូចៅអធិការវត្តមង្គលវ័ន ហៅស្វាយដង្គំ បាននិមន្តទៅបន្តការសិក្សាថ្នាក់ បណ្ឌិតនៅទីក្រុងញូដេលី ប្រទេសឥណ្ឌា ដោយមានព្រះសង្ឃ និងលោកអាចារ្យ សិស្សនិស្សិតដែលសិស្សគុណបាននិមន្តមកជូនដំណើរដល់ព្រះអង្គគ្រូ ដើម្បីបញ្ជាក់អំពីភាពសាមគ្គី និងការស្រឡាញ់រាប់អានចំពោះព្រះអង្គចៅអធិការ ។