1/26/2014

សកម្មភាពព្រះសង្ឃ និងសិស្ស-និស្សិតវត្តមង្គលវ័នធ្វើពលកម្ម

នៅថ្ងៃអាទិត្យ ទី២៦ ចុងខែមករា ឆ្នាំ២០១៤នេះ ព្រះសង្ឃ និងសិស្សនិស្សិតវត្តមង្គលវ័ន ហៅស្វាយដង្គំ បានធ្វើពលកម្ម គឺការកាប់ ឬពុះអុសក្នុងការទុកសម្រាប់ដាំចង្ហាន់​ប្រចាំថ្ងៃប្រគេនព្រះសង្ឃ ។ ហើយចំពោះកិច្ចការងារពលកម្មនេះ គឺវត្តមង្គលវ័នតែងតែធ្វើជា រៀងរាល់ពេលណាដែលមានការអស់អុសក្នុងការដាំចង្ហាន់ប្រគេនព្រះសង្ឃម្ដងៗ ពីព្រោះថា នៅក្នុងវត្តមង្គលវ័ន ហៅស្វាយដង្គំនេះ គឺការឆាន់ និងកិច្ចការងារផ្សេងៗរបស់ព្រះសង្ឃ ព្រមទាំងសិស្ស និស្សិត គឺរួមទាំងអស់ ដូច្នេះហើយ ពេលណាដែលមានពលកម្មម្តងៗគឺយើង ធ្វើរួមគ្នា ដូចជាការបោសសំអាតអនាម័យបរិស្ថានក្នុង និងក្រៅវត្ត និងកិច្ចការងារនៅក្នុងពិធីបុណ្យ ផ្សេងៗនៅក្នុងវត្តជាដើម ដែលកិច្ចការងារទាំងអស់នេះ គឺក្រោមការដឹកនាំដ៏ល្អ និងឈ្លាសវៃរបស់ ព្រះធម្មឃោសាចារ្យ ឃី សុវណ្ណរតនា ព្រះរាជាគណៈថ្នាក់ទោ នៃព្រះរាជាណាចក្រកម្ពុជា ដែលជា ព្រះចៅអធិការវត្តមង្គលវ័ន ហៅស្វាយដង្គំ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។