នៅថ្ងៃទី២៧ កុម្ភៈ ២០១៥នេះ គឺជាទិវាជាតិទីក្រុងស្អាត ហើយព្រះសង្ឃ
សិស្សនិស្សិត តាអាចារ្យ
ដូនជីសីលវតីទាំងវត្តមង្គលវ័ន ហៅស្វាយដង្គុំអស់បានរួមគ្នាដើម្បីធ្វើការបោសសំអាតនូវទីធ្លាវត្ត
និងបរិវេណជុំវិញវត្តទាំងមូល ដើម្បីធ្វើឱ្យបរិស្ថាននៅក្នុងវត្ត
និងនៅជុំវិញវត្តមានសោភ័ណភាពស្អាតល្អសម្រាប់ជាទីជ្រះថ្លានៃពុទ្ធបរិស័ទទាំងឡាយ។ ការដែលយើងទាំងអស់គ្នាចូលរួមចំណែកក្នុងការសំអាតបរិស្ថាន គឺមានន័យថា យើងបានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិទាំងមូលផងដែរ។ គ្រប់ទីវត្តអារាម និងបូជនីយដ្ឋានស្អាត ធ្វើឱ្យទីក្រុង និងប្រទេសជាតិទាំងមូលមានសោភ័ណភាពស្រស់ល្អដោយសារតែ យើងទាំងអស់គ្នាចេះរួបរួមសាមគ្គី ចេះស្រឡាញ់រាប់អានគ្នាក្នុងនាមជាកូនខ្មែរ។