11/22/2013

ពិធីបុណ្យអកអំបុក និងសំពះព្រះខែវត្តមង្គលវ័ន(ស្វាយដង្គំ)

On the full moon night of Kattika month, Nov 17, 2013, Mongkolvan monastery, Phnom Penh, is celebrating the Kattika Puja, the passing away of Arahant Sariputta and the life sacrifice of Bodhisatta Sassapandita, and the consumption of pounded rice signifying the offering and thanks to the mother earth after a good harvest.

សកម្មភាពព្រះសង្ឃ និងនិស្សិតវត្តរៀបចំជុសជុលតោឡើងវិញ

Today Monday Nov 18, 2013, is still a holiday in Cambodia, but venerable monks and temple students of Mongkolvan temple, Phnom Penh, are working- to clean the temple compound, to repair and repaint the gate guardian lions. These are the good deeds which yield merits and keep the body healthy and preserve clean environment.



ព្រះសង្ឃ និងសីលវតី វត្តមង្គលវ័នបានរៀបចំបោសសំអាតវត្ត

ព្រះសង្ឃ និងសីលវតី វត្តមង្គលវ័នបានរៀបចំបោសសំអាតវត្ត ដែលដឹកនាំដោយ ព្រះធម្មឃោសាចារ្យ ឃី សុវណ្ណរតនា ព្រះចៅអធិការវត្ត ដើម្បីធ្វើឱ្យទីធ្លាវត្តមានសោភ័ណភាពល្អ និងអនាម័យស្អាត ព្រមទាំងឱ្យមានរបៀបរៀបរយល្អ ។




វត្តមង្គលវ័ន(ស្វាយដង្គំ) បានផ្ដល់វត្ថុបរិក្ខារដល់កាកបាទក្រហមកម្ពុជា

ព្រះចៅអធិការ និងព្រះសង្ឃ-ពុទ្ធបរិស័ទវត្តមង្គលវ័ន(ស្វាយដង្គំ) បានធ្វើការចែកនូវវត្ថុបរិក្ខារដែលជាអំពើសប្បុរសធម៌ដល់ក្រុម កាកបាទក្រហមកម្ពុជា ដើម្បីសម្រាប់ចែកចាយដល់ប្រជាជន ក្រីក្រលំបាកតោកយ៉ាក និងប្រជាជនដែលទទួលការរងគ្រោះ ជាមួយនឹងគ្រោះមហន្តរាយផ្សេងៗដោយធម្មជាតិជាដើម ។






ពិធីស្រោចស្រប់សុគន្ធវារីព្រះចៅអធិការវត្តមង្គលវ័ន(ស្វាយដង្គំ)

ពិធីស្រោចស្រប់សុគន្ធវារីព្រះចៅអធិការវត្តមង្គលវ័ន ហៅវត្ត​ស្វាយដង្គំ សង្កាត់មនោរម្យ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហា សង្ឃរាជា   ទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា យាងមក​ប្រោះព្រំ ដល់ព្រះចៅអធិការ និងភិក្ខុសាមណេរ ព្រមទាំង​ពុទ្ធបរិស័​​ទាំងឡាយ​ដែលជាសិស្សគណ របស់សម្ដេច ។